ឃើញកាត់រូបប្លែកៗ គេស៊ែរព្រាតលើហ្វេសប៊ុក តាមពិត ឆាឆា រៀនជំនាញមួយនេះ ឯឈ្មោះពិតពីរោះខ្លាំង…

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ ទៅលើយុវជនខ្មែរជំនាន់ក្រោយមួយរូប ដែលតែងតែពាំនាំមកនូវ ភាពសប្បាយរីករាយជូនអ្នកលេងហ្វេសប៊ុក ជាពិសេសយុវវ័យ តាមរយៈរូបភាពកាត់តរបស់ខ្លួន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និង កោតសរសើរមិនដាច់ពីមាត់ នូវមាតិកាថ្មីៗ ប្លែកៗ ដែលមិនចេះធុញទ្រាន់នោះឡើយ។ ថ្លែងមកកាន់សារព័ត៌មាន យើង ឆាឆា ដែលមានឈ្មោះពិត គាំ សក្តិវិជ្ជា មានស្រុកកំណើតនៅរាជធានីភ្នំពេញ បានទម្លាយឱ្យបានដឹងថា ខ្លួនមានបងប្អូនបង្កើតចំនួន ៣ នាក់ និង ជាកូនពៅ ថែមទាំងជាសិស្សដែលរៀនជំនាញផ្នែក គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ឆ្នាំ …

ឃើញកាត់រូបប្លែកៗ គេស៊ែរព្រាតលើហ្វេសប៊ុក តាមពិត ឆាឆា រៀនជំនាញមួយនេះ ឯឈ្មោះពិតពីរោះខ្លាំង… Read More

មន្ដស្នេហ៍មែន! ទើបបែក Max ជិត ២ ខែ Mook ប្រកាសថា កំពុងមានអ្នកតាមចែចង់…

កាលពីចុងខែមេសា កន្លងទៅនេះ តារាសម្តែងស្រីរូបស្រស់ Mook Worranit បានប្រកាសបញ្ចប់ចំណងស្នេហ៍ជាមួយ Max Nattapol មកធ្វើត្រឹមជាមិត្តរួមសិល្បៈវិញ ក្រោយទាក់ទងគ្នាបានជាង ១ ឆ្នាំ។ យ៉ាងណាមិញ កន្លងទៅជាង ២ ខែ គេសង្កេតឃើញថា តារាស្រីរូបនេះហាក់ធ្វើចិត្តបាន ដោយមើលទៅនាងហាក់មានភាពស្រស់ស្រាយជាងមុន ហើយក៏ចាប់ផ្តើមសកម្មនឹងការងារឡើងវិញ។ លើសពីនេះទៀត Mook បានបង្ហើបថា៖ «បច្ចុប្បន្ននេះកំពុងមានអ្នកតាមចែចង់ និងតាមស្អំបេះដូងនាងហើយ តែនាងមិនទាន់ព្រមធ្វើជាសង្សារនឹងគេនៅឡើយទេ ដោយទុកត្រឹមជាមិត្តនិយាយគ្នាប៉ុណ្ណោះ ព្រោះតែនាងចង់ផ្តោតលើការងារជាសំខាន់សិន ម្យ៉ាងនាងមានអារម្មណ៍ថា ការងារកំពុងតែសម្រុកមកច្រើន …

មន្ដស្នេហ៍មែន! ទើបបែក Max ជិត ២ ខែ Mook ប្រកាសថា កំពុងមានអ្នកតាមចែចង់… Read More

កតញ្ញូណាស់! Nadech តែងបំពេញតួនាទីជាកូនល្អ នាំឱ្យមហាជនលាន់មាត់ព្រាត…

Nadech kugimiyas គឺជាតារាសម្ដែងជួរម្នាក់ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ដែលពោរពេញទៅដោយសមត្ថភាព និង រូបសម្រស់ស្រស់សង្ហា រហូតក្ដាប់បានតំណែងតួឯកលំដាប់ Top នៅក្នុងប្រទេសគ្មានរបេះឡើយ។ មិនត្រឹមតែជាតារាប្រុសជួរមុខប៉ុណ្ណោះទេ បើងាកមើលជីវិតឯកជន តារាប្រុសរូបនេះក៏ជាតារាម្នាក់គួរឱ្យគោរពស្រឡាញ់ និង ឱ្យតម្លៃខ្លាំងពីសំណាក់អ្នកគាំទ្រផងដែរ។ អ្វីដែលសំខាន់ លោកគឺជាកូនកតញ្ញូស្រឡាញ់ក្រុមគ្រួសារ និង តែងខ្វាយខ្វល់ពីសុខទុក្ខអ្នកជុំវិញខ្លួនណាស់។ ជារឿយៗតារាប្រុសរូបនេះតែង បំពេញតួនាទីជាកូនល្អ មើលថែឪពុកចាស់យ៉ាងយកចិត្តទុកដាក់ទោះបីមមារញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយ។ តួយ៉ាង ថ្មីៗនេះអ្នកម្ដាយរបស់ Nadech លោកស្រី Keaw បានចេញមកបង្ហោះរូបភាព តារាប្រុស …

កតញ្ញូណាស់! Nadech តែងបំពេញតួនាទីជាកូនល្អ នាំឱ្យមហាជនលាន់មាត់ព្រាត… Read More

ទម្លាយរបៀបចិញ្ចឹមកូនរបស់តារាថៃល្បីៗ ដឹងឬអត់តើក្នុងមួយថ្ងៃគេឱ្យលុយកូនៗទៅរៀនប៉ុន្មាន?

គេសង្កេតឃើញតារាថៃល្បីៗភាគច្រើន សុទ្ធតែមានរបៀបចិញ្ចឹមកូនរបស់ខ្លួនផ្សេងៗពីគ្នា ហើយពិតជាល្អ និង គួរឱ្យសរសើររៀងខ្លួន។ អ្នកខ្លះក៏ចូលចិត្តតាមចិត្ត បំពេញបំណងកូនមិនឱ្យទើសឡើយ ទាំងរឿងលុយកាក់ និង ការរស់នៅផ្សេងៗ ឯអ្នកខ្លះទៀត ពិតមើលទៅមានរបៀបរបបជាងមិនសូវតាមចិត្តកូនឡើយ តែនៅតែអប់រំកូនបានល្អដូចគ្នា។ ជាមួយគ្នានេះដែរ ក៏មានមហាជនជាច្រើន ពិតជាឆ្ងល់ណាស់ហើយថា តើកូនៗរបស់តារាល្បីៗទាំងនោះ មានលុយទៅរៀនក្នុងមួយថ្ងៃប៉ុន្មាន ព្រោះឪពុកម្តាយសុទ្ធតែជាអ្នកល្បី សល់លុយរាប់លាន។ ១. Ploy Chidjun មិនត្រឹមតែជាតារាម្នាក់នោះទេ តែ Ploy Chidjun ក៏ជាម្ចាស់ជំនួញនាំចេញនាំចូលផ្លែឈើមួយរូបផងដែរ។ ក្នុងនោះ នាងឱ្យលុយកូនច្បងអូន …

ទម្លាយរបៀបចិញ្ចឹមកូនរបស់តារាថៃល្បីៗ ដឹងឬអត់តើក្នុងមួយថ្ងៃគេឱ្យលុយកូនៗទៅរៀនប៉ុន្មាន? Read More

អភិជនមែន! រតនៈ ពិសី ចាយលុយរាប់ម៉ឺនដុល្លារ ដើរទិញផ្ទះពីរបីល្វែងទុកនៅ….

តារាស្រីវ័យក្មេង រតនៈ ពិសី ដែលជាតារាសម្ដែង និង ចម្រៀងស្រី តែងសាងចំណាប់អារម្មណ៍ពីមហាជនជាមួយនឹងការលេងខ្លួនបែបសិចស៊ីទាន់សម័យបញ្ចេញលើបណ្ដាញសង្គមជាហូរហែ។ មិនត្រឹមតែជាតារាចម្រៀង និង សម្ដែងម្នាក់ប៉ុណ្ណោះទេ រតនៈ ពិសី ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យមិនធម្មតាដែរ ព្រោះពេលនេះនាងក៏មានផ្ទះធំទ្រនំខ្ពស់ និង មានមុខជំនួញផ្ទាល់ខ្លួនថែមទៀតផង។ ជាការពិត ពេលនេះ រតនៈ ពិសី ជាតារាស្រីម្នាក់មានជីវភាពរស់នៅយ៉ាងហាយសូរមិនធម្មតា ព្រោះក្រៅពីជាថៅកែហាងស្ប៉ាហើយ គេសង្កេតឃើញថាតារាស្រីរូបស្រស់នេះ បានបង្កើតអាជីពថ្មីមួយទៀត គឺបាននាំផលិតផលអាហារបំប៉នកូនក្មេងពីសហរដ្ឋអាមេរិក មកលក់ចែកចាយនៅខ្មែរតាមអនឡាញ ដែលកំពុងតែជោគជ័យកាក់កបខ្លាំងមែនទែន។ ជាមួយនឹងភាពជោគជ័យនេះដែរ ឃើញថាតារាស្រីសិចស៊ីរូបនេះ ចាយជីវិតយ៉ាងហាយសូរប្រើប្រាស់របស់ប្រ៊េនៗ …

អភិជនមែន! រតនៈ ពិសី ចាយលុយរាប់ម៉ឺនដុល្លារ ដើរទិញផ្ទះពីរបីល្វែងទុកនៅ…. Read More

ក្រោយផ្ទុះរឿងឪពុក Best បង្គាប់ថ្លៃបណ្ណាការ ៩០ លានបាត ស្រាប់តែ Tong Tong ចេញមុខតបផាំង…

ថ្មីៗនេះរឿងរ៉ាវស្នេហារបស់តារាប្រុសវ័យក្មេង Tong Tong និង តារាស្រី Best Kamsing ហាក់កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយអ្នកទាំងពីរបង្ហោះរូបភាពផ្អែមល្ហែម ក៏ដូចជាបង្ហាញសកម្មភាពស្នេហាជាញឹកញាប់នៅលើបណ្តាញសង្គមនាពេលកន្លងមក។ ជុំវិញទំនាក់ទំនងស្នេហាដ៏សែនផ្អែមល្ហែមមួយនេះដែរ ឃើញថាមានមហាជនអ្នកគាំទ្រមិនតិចនាក់នោះទេ ដែលទទូចចង់ឱ្យអ្នកទាំងពីរមានថ្ងៃល្អជាមួយគ្នា។ ទន្ទឹមនឹងមហាជនទទូចចង់ឃើញថ្ងៃពិសេសស្ទើរគ្រប់គ្នា ស្រាប់តែឪពុករបស់តារាស្រី Best Kamsing បានបោះសម្តីថា លោកយកថ្លៃបណ្ណាការពី Tong Tong មិនក្រោម ៩០ លានបាតឡើយ។ ស្របពេលមហាជនផ្ទុះការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នាចំពោះរឿងថ្លៃបណ្ណាការដ៏កប់ពពកដែលឪពុករបស់ Best Kamsing បានបោះសម្តីនោះ ស្រាប់តែថ្មីៗនេះ តារាប្រុសសង្ហារូបនេះចេញមុខទម្លាយដោយមិនលាក់បាំងនៅក្នុងបទសម្ភាសមួយថា …

ក្រោយផ្ទុះរឿងឪពុក Best បង្គាប់ថ្លៃបណ្ណាការ ៩០ លានបាត ស្រាប់តែ Tong Tong ចេញមុខតបផាំង… Read More

កូនប្រុសអាយុបាន ១ ខួប ពេលនេះ Kan ប្រកាសដំណឹងល្អ ភរិយាកំពុងពពោះសមាជិកថ្មីម្នាក់ទៀត…

រៀបការមកជាច្រើនឆ្នាំ តារាប្រុស Kan ក៏ទទួលបានកូនប្រុសបណ្ដូលចិត្តម្នាក់ គឺអូន Prom ដោយបច្ចុប្បន្នមានអាយុបាន ១ ខួបហើយ ដែលនាំឱ្យគ្រួសារតារាមួយនេះមានសេចក្ដីសុខទ្វេដង។ សម្រាប់ Kan ពិតជាឪពុកល្អ ប្ដីល្អណាស់ ជារឿយៗតារាប្រុសរូបនេះតែងបង្ហាញពីក្ដីស្រឡាញ់ការយកចិត្តទុកដាក់ចំពោះគ្រួសារណាស់។ យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រាប់តែមហាជនអ្នកគាំទ្របានចូលទៅសម្ដែងការអបអរសាទរដល់គ្រួសារលោកគ្រប់ៗគ្នា បន្ទាពីតារាប្រុស Kan បានចេញមកបង្ហោះដំណឹងល្អថា លោកមានសមាជិកថ្មីម្នាក់ទៀតហើយចូលក្នុងគ្រួសារ ខណៈដែលកូនប្រុសបណ្ដូលចិត្តលោកបាន ១ ឆ្នាំ។ …

កូនប្រុសអាយុបាន ១ ខួប ពេលនេះ Kan ប្រកាសដំណឹងល្អ ភរិយាកំពុងពពោះសមាជិកថ្មីម្នាក់ទៀត… Read More

ពូកែណាស់! Rood Bus ចូលសិល្បៈតាំងតែអាយុ ៣ ឆ្នាំ បច្ចុប្បន្នក្តាប់បានតំណែងតួឯកវ័យក្មេងមិនរបេះ…

ជឿជាក់ថាបងប្អូនដែលនិយមទស្សនារឿងភាគថៃច្បាស់ជាបានស្គាល់ជាមិនខាន តារាសម្ដែងប្រុសវ័យក្មេង អូន Rood Bus ដែលជាតារាប្រុសម្នាក់មានទាំងរូបសម្រសស្រស់សង្ហា និង សមត្ថភាពសិល្បៈខ្ពស់។ បច្ចុប្បន្នតារាប្រុសវ័យក្មេងរូបនេះកំពុងតែក្ដាប់បានទីផ្សារសិល្បៈពេញៗដៃ និង ក្លាយជាតារាប្រុសដែលអាចរកចំណូលបានតាំងតែពីក្មេងផងដែរ។ សព្វថ្ងៃសម្រាប់អូន Rood Bus មានអាយុ ១២ ឆ្នាំហើយ ដោយតារាប្រុសរូបនេះបានប្រឡូកចូលក្នុងវិស័យសិល្បៈតាំងតែអាយុ ៣ ឆ្នាំមកម្ល៉េះ ដោយផ្ដើមចេញពីការថតស្ប៉តពាណិជ្ជកម្ម ហើយក្រោយមកព្រោះតែមានដុងផ្នែកសិល្បៈ តារាប្រុសរូបនេះក៏បានចាប់យកការសម្ដែងរហូតនាំឱ្យមានឈ្មោះបោះសំឡេងខ្លាំងទាំងវ័យក្មេង និង ក្ដាប់បានឱកាសសុទ្ធតែតួឯក។ ក្រៅពីមានសមត្ថភាពផ្នែកសម្ដែងល្អហើយ តារាប្រុសថ្ពាល់ខួចរូបនេះ ក៏មានទេពកោសល្យផ្នែកចម្រៀង និង តន្ត្រីដូចគ្នា។ …

ពូកែណាស់! Rood Bus ចូលសិល្បៈតាំងតែអាយុ ៣ ឆ្នាំ បច្ចុប្បន្នក្តាប់បានតំណែងតួឯកវ័យក្មេងមិនរបេះ… Read More

មហាជនគាំង ក្រោយបានដឹងពីតម្លៃផ្ទះដែល Mai កំពុងសាងសង់ជូនឪពុកម្ដាយ…

រំឭកដល់ឈ្មោះតារាស្រី Mai Davika ភ្លាម មានមហាជនមិនតិចទេដែលស្គាល់ឈ្មោះ និង ចងចាំមុខមាត់ដ៏ស្រស់សោភារបស់នាង ព្រោះនាងគឺជាកំពូលតារាស្រីម្នាក់ ដែលកំពុងតែឆក់បានប្រជាប្រិយភាពខ្លាំងបំផុត នៅក្នុងទីផ្សារសិល្បៈក្នុងប្រទេសថៃ។ ថ្មីៗនេះ តារាស្រីរូបនេះហាក់ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលបន្ថែមទៀត បន្ទាប់ពីនាងបានទម្លាយអាថ៌កំបាំងមួយ នៅក្នុងបទសម្ភាសប្រាប់ដល់មហាជនដោយឥតលាក់លៀមថា ឆ្នាំនេះកាដូដ៏ធំរបស់នាងជិតបានសម្រេចហើយ ពោលគឺនាងបាននឹងកំពុងតែសាងសង់ផ្ទះថ្មីជូនឪពុកម្តាយរបស់នាងជិតរួចរាល់ហើយ។ ចំណែកឯតម្លៃនៅក្នុងការសាងសង់ម្លៃផ្ទះមួយនេះ នាងបានចំណាយអស់ ២០០ លានបាត ដែលស្មើរនឹងជាង ៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្រោយបានដឹងពីតម្លៃនៃការចំណាយលើការសាងសង់ផ្ទះនេះ មហាជនពិតជាមានការភ្ញាក់ផ្អើល និង លាន់មាត់សរសើរគ្រប់គ្នាថា Mai Davika ក្លាយជាសេដ្ឋីនីវ័យក្មេង …

មហាជនគាំង ក្រោយបានដឹងពីតម្លៃផ្ទះដែល Mai កំពុងសាងសង់ជូនឪពុកម្ដាយ… Read More

តារាវ័យក្មេង ៣ គូ ត្រូវអ្នកគាំទ្រផ្គូផ្គងចង់ឱ្យក្លាយជាគូស្នេហ៍ក្រៅឆាកពិតៗ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ មួយរយៈចុងក្រោយនេះ នៅលើបណ្ដាញសង្គមមហាជនហាក់មានការចាប់អារម្មណ៍ខ្លាំងចំពោះ តារាប្រុសស្រីវ័យក្មេង ៣ គូ ដែលឃើញថាជាដៃគូរួមការងារ ក៏ដូចជាបង្ហាញសកម្មភាពផ្សេងៗជាដៃគូគ្នាដ៏ស័ក្តិសមលើបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសពួកគេទទួលបានការចាប់អារម្មណ៍តាមដានខ្លាំងពីសំណាក់យុវវ័យគ្រប់ស្រទាប់ជាមួយនឹងភាពស្និទ្ធស្នាល ផ្អែមល្ហែមទាំងក្នុងពេលរួមការងារជាមួយគ្នា និង សកម្មភាពក្រៅការងារ ដែលធ្វើអ្នកគាំទ្របានដាក់សង្ស័យ និងបន់ឱ្យពួកគេក្លាយជាគូស្នេហ៍ពិតៗផងដែរ។ តារាប្រុសស្រីវ័យក្មេងទាំង ៣ គូនេះរួមមាន៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ហេង វិសាល និង ជា ស្រីនា ចំពោះទំនាក់ទំនងរបស់ YouTuber ប្រុសស្រីល្បីឈ្មោះ ហេង …

តារាវ័យក្មេង ៣ គូ ត្រូវអ្នកគាំទ្រផ្គូផ្គងចង់ឱ្យក្លាយជាគូស្នេហ៍ក្រៅឆាកពិតៗ… Read More